ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី
...........................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី បូកសរុបការអនុវត្តការប្រចាំខែធ្នូ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ គ្រប់ប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទ។ ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើ និងជូនពរក្នុងឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីនៃឆ្នាំសកល អោយមន្រ្តីក្រោមឱវាទមន្ទីរទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។